ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង គំរាមកំហែងដល់រាជធានី-ខេត្ត ជិត ២០ហើយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ប្រកាសឲ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានគំរាមកំហែងខេត្ត ចំនួន ១៧ ក្នុងនោះមាន ៥៣ស្រុក និង១៨៨ឃុំ បានទទួលរងផលប៉ះពាល់ ព្រមទាំងមានអ្នកស្លាប់ ១០នាក់។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ទទួល រងផលប៉ះពាល់មានជាង ១០ម៉ឺននាក់ ស្មើនឹង ២៧០០០គ្រួសារ និង ពលរដ្ឋជាង ១ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ចំពោះផ្ទះដែលរង ផលប៉ះពាល់មានជាង ២ម៉ឺន ៤ពាន់ខ្នង ។សម្រាប់ស្រូវលិច ជាង ៧៧ម៉ឺនហិកតា និង ដំណាំរួមផ្សំផ្សេងទៀត ជាង ៤ម៉ឺនហិកតា សាលារៀនចំនួន ៥៤កន្លែង ត្រូវបានលិច និង អ្នកស្លាប់មានចំនួន ១០នាក់។

នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ បាយ័ន៕

To Top