ព័ត៌មានជាតិ

ការផ្តល់ជូនពិសេស ក្នុងឱកាសបើកដំណើរការ ឡើងវិញ របស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

ភ្នំពេញ៖ សណ្ឋាគារផាកហៃយ៉ាត់សៀមរាប មានក្តីសោមនស្សរីករាយ ជម្រាបជូនថា សណ្ឋាគារ នឹងទទួលស្វាគមន៍ភ្ញៀវទាំងអស់ ត្រឡប់មកវិញចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ទាំងការកក់បន្ទប់ស្នាក់នៅ និងសេវាកម្ម ភោជនីយដ្ឋានផ្សេងៗ ។

បើតាមអ្នកស្រី ចាន់​ ធារី ប្រធានផ្នែកលក់ជាន់ខ្ពស់នៃសណ្ឋាគារផាកហៃយ៉ាត់សៀមរាប បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា​ ឆ្នាម២០២០ថា ដើម្បីធ្វើឲ្យឱកាសនេះ កាន់តែពិសេសទៀតនោះ សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ល្អប្រណីត នៅខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជិត ប្រាសាទអង្គរវត្ត និងPub Street កំពុងផ្តល់ជូនន នូវ កម្មវិធីបញ្ចុះតម្លៃ យ៉ាងពិសេសចំនួនពីរ ដើម្បីផ្តល់ជូនដល់គូស្វាមីភរិយា មនុស្សជាទី ស្រលាញ់ និងអ្នកធ្វើដំណើរ ជាលក្ខណៈគ្រួសារ។

អ្នកស្រី ចាន់ ធារី បន្ថែមថា “ការផ្តល់ជូនពិសេស ក្នុងឱកាសបើក ដំណើរការសណ្ឋាគារឡើងវិញ៖ បង្កើត វិស្សមកាលខ្លីមួយ ដែលមិនអាចបំភ្លេច បានសម្រាប់ ខ្លួនអ្នក ជាមួយនឹងការស្នាក់នៅក្នុងបន្ទប់ ដ៏មានផាសុកភាព និង បន្ទប់ស្វីតដ៏ប្រណិត ស្ថិតនៅ ចំកណ្តាល ក្រុងសៀមរាប ព្រមទាំងទទួលបាន អាហារពេលព្រឹក សម្រាប់មនុស្សពីរនាក់ ផង ដែរ” ។

ជាមួយនឹងតម្លៃ ចាប់ពី៧៨ ដុល្លារ ឡើងទៅ ក្នុង១យប់ ហើយកម្មវិធីនេះ ផងដែរ មាន សុពលភាព សម្រាប់តែការបញ្ជាកក់ បន្ទប់ទុកមុន ប៉ុណ្ណោះ ដែលគិតចាប់ពីឥឡូវនេះ រហូត ដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ និង សម្រាប់ការស្នាក់នៅ គឺគិតចាប់ពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមធ្វើការកក់ បន្ទប់ស្នាក់នៅ របស់ លោកអ្នក ឥឡូវនេះ តាមរយៈទូរស័ព្ទលេខ ០១២ ៩៩ ៨០ ​៧៧ ៕

ដោយ៖ សយ សុជាតា

To Top