ព័ត៌មានជាតិ

គ្រួសារជនរងគ្រោះ សំណូមពរដល់អាជ្ញាធរ ជួយអន្តរាគមន៍បន្ទាប់ពីសាលាដំបូង ខេត្តបាត់ដំបងសម្រេចក្ដីជាង ៥ខែហើយមិនទាន់បាន ទទួលសំណង

ខេត្ដបាត់ដំបង៖ កូនស្រីជនរងគ្រោះសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ក្រោយពីជនដៃដល់បានបង្កហិង្សាបណ្ដាលឲ្យមានរបួសស្នាម ធ្ងន់ធ្ងរដល់ឪពុក បន្ទាប់ពីសាលាដំបូងខេត្ដបាត់ដំបងបានកាត់ក្ដីសម្រេចឲ្យជនដៃដល់សងជាសំណងនូវទឹកប្រាក់ចំនួន ៣០លានរៀលប៉ុន្តែ រយ:ពេលកន្លងផុតទៅ ៥ ជិត ៦ខែ ទៅហើយខាងជនរងគ្រោះមិនទាន់បានទទួលប្រាក់សំណងនៅឡើយ ។

អ្នកស្រី ខុម សុខនី រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ត្រូវជាកូនស្រីបង្កើតជនរងគ្រោះឈ្មោះ លោក ឃុន ខុម បានថ្លែងឲ្យដឹងថា កាលពីកន្លងទៅ ជនដៃដល់ឈ្មោះ កែវ ព្រឿន ហៅខ្នួច មានភារកិច្ចជាប្រជាការពារឃុំឬស្សីក្រាំង បានបង្ករហឹង្សាបណ្ដាលឲ្យឪពុករបស់អ្នកស្រី រងរបួសធ្ងន់ធ្ងរ ត្រូវបាក់ដៃសងខាង និងបែកក្បាល ដោយឪពុកអ្នកស្រីមានវ័យជរាទៅហើយការដែលត្រូវរងការវាយធ្ងន់ធ្ងរទើបមកដល់រាល់ថ្ងៃគាត់មិនអាចងើបដើរបានឡើយ ។

អ្នកស្រីបន្តថា ” ក្រោយពីកើតហេតុការណ៍ក៏បាននាំឪពុកទៅព្យាបាលរបួសនៅមន្ទីរពេទ្យហើយ និងបានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ចំណែកជនសង្ស័យក៏ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីស្រាវជ្រាវរកការពិត និងរង់ចាំដោះស្រាយ ” ។

អ្នកស្រីបានបន្តទៀតថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សាលាដំបូងខេត្ដបាត់ដំបង បានកោះហៅអ្នកស្រីចូលជំនុំជំរះក្ដី នៅក្នុងសាលាដំបូងខេត្ដផងដែរ និងសម្រេចប្រកាសការកាត់ក្ដី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយឲ្យជនដៃដល់ សងជាសំណងដល់ឪពុកលោកស្រី ៣០លានរៀល ក្នុងរយ:ពេល ១ខែក្រោយការសម្រេចក្ដី ប៉ុន្តែដល់ថ្ងៃកំណត់ អ្នកស្រីមិនបានទទួលប្រាក់សំណងតាមការសន្យាឡើយ ទើបលើសការកំណត់ជាង ២ខែ អ្នកស្រីក៏បាន ទាក់ទងទូរស័ព្ទទៅសាកសួរ លោក ម៉ៅ សាវឿត ក្រឡាបញ្ជីរ ប្រចាំនៅ សាលាដំបូងខេត្ដបាត់ដំបង គាត់បានឆ្លើយតបថា ខាងជនដៃដល់បានដាក់ពាក្យបណ្ដឹងទៅខាង សាលាឧទ្ធរណ៍ហើយ ” ។

អ្នកស្រីបន្តថា ក្រោយពីទទួលបានការឆ្លើយតបពីលោក ម៉ៅ សាវឿតហើយ អ្នកស្រីក៏បានទាក់ទងទៅខាងក្រុមការងាររបស់អង្គការ ដែលតែងតែជួយជ្រោមជ្រែង ដល់គ្រួសារអ្នកស្រីឲ្យស៉ើបសួរពីរឿង នេះ។
អ្នកស្រីបន្តថា ក្រោយក្រុមការងាររបស់អង្គការទៅស៊ើបសួររឿងពាក្យបណ្ដឹងដែល លោក ម៉ៅ សាវឿត ប្រាប់លោកស្រីថាជនដៃដល់ ប្ដឹងទៅកាន់សាលាឧទ្ធរណ៍ នោះគឺមិនមែនជាការពិតឡើយ ។ដូច្នេះហើយអ្នកស្រី ខុម សុខនី កូនស្រីបង្កើតរបស់ជនរងគ្រោះ សំណូម​ពរដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ឲ្យលោកឪពុក ដែលរងគ្រោះធ្ងន់ធ្ងរ ត្រូវនឹងវ័យចាស់ជរាទៅហើយមិនអាចងើបដើររួច និងធ្វើអ្វីបាន ក្រោយត្រូវជនដៃដល់ប្រើហិង្សាវាយគាត់ក្នុងថ្ងៃកើតហេតុនោះមក ព្រោះពេលវេលាកន្លងទៅលើសការសន្យា យូខែហើយមិនឃើញជនដៃដល់ប្រគល់ប្រាក់សំណងជូនឪពុករបស់អ្នកស្រីិឡើយ ។
លោក លុច ផានិត ជាអ្នករស់នៅភូមិជាមួយគ្នា ក៏បានឲ្យដឹងថាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានករណីប្រើអំពើហឹង្សាមិនដឹងមូលហេតុមួយកើតឡើងដោយជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច មុខងារប្រជាការពារឃុំឬស្សីក្រាំង បានវាយជនរងគ្រោះឈ្មោះ ឃុន ខុម ឲ្យមានរបួសធ្ងន់ធ្ងរ ដោយលោកមិនបានដឹងមូលហេតុច្បាស់លាស់ឡើយ ។
លោកបន្តថា ” ក្រោយពីមានករណីនេះកើតឡើងមកក៏បានដឹងថាជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួនដើម្បីស្រាវជ្រាវដោះស្រាយតាមច្បាប់ ហើយក្រោយមកទៀតក៏លឺថា សាលាដំបូងខេត្ដសម្រេចក្ដី ឲ្យជនដៃដល់សងជាសំណងប្រាក់ដល់ជនរងគ្រោះ ៣០លានរៀល ប៉ុន្តែកន្លងហួសទៅ ជិត ៦ខែមកហើយតាំងពីដោះស្រាយហើយលឺថាជនរងគ្រោះនៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយទេ ” ៕

To Top