ព័ត៌មានជាតិ

មូលនិធិរូបិយវត្ថុ អន្តរជាតិ វាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជាថែរក្សាលំនឹង ម៉ាក្រូសេដ្ឋកិច្ច ដើម្បីជួយប្រជាជន

ភ្នំពេញ ៖ លោក Alasdair Scott ប្រធានក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដើម្បីជួយដល់ប្រជាជនក្រីក្រ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០ ២១ លោក Alasdair Scott បានថ្លែងថា «មូលនិធិរូបិយវត្ថុអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ជំនឿទុកចិត្ត មកលើសេដ្ឋកិច្ចកម្ពុជា និងជួយដល់សកម្មភាពសេដ្ឋកិច្ច ដែលប្រឈមនឹងវិបត្តិ និងការជួយដល់ប្រជាជនក្រីក្រ»។

លោកបន្ដថា មូលនិធិរូបិយវត្ថុអន្តរជាតិ គ្រោងនឹងបន្តផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា លើការពង្រឹង បន្ថែមទៀត លើការត្រួតពិនិត្យធនាគារ ការពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ ការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយ វត្ថុ និងការធ្វើឲ្យប្រសើរឡើងនូវទិន្នន័យ។

ឆ្លៀតឱកាសនោះ លោកប្រធានក្រុមបេសកកម្ម IMF ក៏បានលើកឡើងថា ក្រោយពីកិច្ចប្រជុំពិភាក្សាដែលមានរយៈពេ លប្រមាណ ៣សប្តាហ៍នេះ ក្រុមបេសកកម្មនឹងប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីផ្តល់ជាអនុសាន៍សម្រាប់ការជំរុ ញសកម្មភាពសេដ្ឋកិច្ច និងកំណើន ជាពិសេស សម្រាប់ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ត្រូវបញ្ចប់។

ជាងការឆ្លើយតប លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្ត រជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក៏ដូចជា បានផ្តល់ជំនួយបច្ចេកទេសចាំបាច់នានា ក្នុងការអភិវឌ្ឍវិស័យធនាគារឲ្យបានរឹងមាំ។

បន្ថែមពីនេះទៀត លោកបានរៀបរាប់ពីវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ការការរីករាលដា លនៃជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់សកម្ម ភាពអាជីវកម្ម និងប្រជាជនក្រីក្រដែលបានរងគ្រោះ។

ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងបានបន្ធូរបន្ថយបទប្បញ្ញតិ មួយចំនួន ដើម្បីបង្កើនសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិនៃ កម្ពុជា ក៏បានអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញ ដែលបានជួយដោះស្រាយការលំបាករបស់អតិថិជន ដែលកំពុងប្រឈមនឹងការថយចុះនៃចំណូល៕

To Top