ជំនួបត្រីភាគីនេះ ផ្តោតសំខាន់ ទៅលើការពិនិត្យសមិទ្ធិលទ្ធភាព ពង្រីកបណ្តាញកម្មករនិយោជិត ក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងបន្តផ្សព្វផ្សាយគម្រោង SGRA ទៅដល់ខេត្ត ជាគោលដៅចំនួន ២ គឺខេត្តសៀមរាប និងក្រុងព្រះស៊ីហនុ និងផ្តោតជាពិសេស ទៅលើគម្រោងផ្សព្វផ្សាយ ពីការបង្កើតប្រព័ន្ធមូលដ្ឋាន នៃការជួយគ្នាទៅវិញទៅមក ក៏ដូចជាគម្រោងរៀបចំ Toolkit ដើម្បីផ្តល់ព័ត៌មានសំខាន់ៗ ដល់កម្មករនិយោជិត ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាព័ត៌មានអំពី របបសន្តិសុខសង្គម សិទ្ធិការងារ និងព័ត៌មានសម្រាប់ ទំនាក់ទំនងសំខាន់ៗ ជាដើមផងដែរ ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយមានការចូលរួមពី លោក ស៊ុ សោភ័ណ នាយករងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងមូលនិធិអន្តរជាតិ ខាងការងារប្រទេសជប៉ុន (JLAF), តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), និងតំណាងសហព័ន្ធ សហភាពសហជីពអន្តរជាតិ ប្រចាំកម្ពុជា (ITUC-CC) ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕