ព័ត៌មានជាតិ

ប្រាសាទកណ្តាល ស្រះស្រង់ នឹងបើកឲ្យទេសចរ ចូលទស្សនា ថ្ងៃទី២២កុម្ភៈ ក្រោយបញ្ចប់ការជួសជុល

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានប្រកាសថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យភ្ញៀវទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ នាសប្តាហ៍ក្រោយ ពោលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយបញ្ចប់គម្រោងជួសជុល ប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ។

ការជួលជុលនេះ ក្រោមកិច្ចសហការ របស់អាជ្ញាធរជាតិអប្សរា ជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរា ។

ការរៀបចំប្រារព្ធពិធីសម្ពោធ ដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ ក្រោមអធិបតីភាពលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ។

ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាទិដ្ឋភាព ប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈ នៃប្រាសាទនេះដោយរីករាយ ៕

To Top