ព័ត៌មានជាតិ

បុរសម្នាក់ ជាពលករខ្មែរ មកពីថៃ រត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋម ពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរកម្មករមកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ នាព្រលឹមថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បើបានឃើញជននេះ សូមរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចជាបន្ទាន់៕

To Top