Covid-19

មន្ទីរសុខាភិបាល បើកវគ្គបណ្តុះបណ្តាស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាល និងកម្លាំងនគរបាលខេត្តកោះកុង

កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បើកវគ្គបណ្តុបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារកូវិដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមនិងសិក្ខាកាមចំនួន ៣៥នាក់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានថ្លែងឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលវ៉ាក់សាំងការពារកូវិដ១៩ ចំនួន១៨០០ដូស ក្រោមការឧបត្ថម្ភពីក្រសួងសុខាភិបាល ដើម្បីត្រៀមរៀបចំចាក់វ៉ាក់សាំងការពារកូវិដ១៩ ដល់មន្ត្រីសុខាភិបាលនិងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងទាំងអស់។

លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង បានថ្លែងបន្តថា ចំពោះការចាក់វ៉ាក់សាំងការពារកូវិដ១៩ នេះយើងត្រៀមចាក់ជូនមន្ត្រីសុខាភិបាលនិងកងកម្លាំងនគរបាលខេត្តមាន ២ដំណាក់កាល – ដំណាលទី១ ចាក់ការពារកូវិដ១៩មានចំនួន ៩០០ដូស ដំណាក់កាលទី២ ចំនួន៩០០ដូស នេះយើងអនុវត្តន៍តាមគោលការណ៍ របស់ក្រសួងសុខាភិបាល។

លោកវេជ្ជៈបណ្ឌិតបានបន្តថា ការចាក់វ៉ាក់សាំងការពារកូវិដ១៩ នេះចាប់ពីអាយុ១៨ឆ្នាំ ដល់អាយុ៥៩ឆ្នាំ ហើយការចាក់វ៉ាក់សាំងដោយគ្មានការបង្ខិតបង្ខំ ឡើយគឺចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

លោកវេជ្ជៈបណ្ឌិតបានបន្តថា វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ មានចំនួន២វគ្គ វគ្គទី១ មន្រ្ទីសុខាភិបាលខេត្តមានសិក្ខាកាមចំនួន ៣៥នាក់
វគ្គទី២មានសិក្ខាកាមចំនួន ៣០នាក់ ស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុង សរុបទាំងវគ្គមានសិក្ខាកាមចូលរួមសិក្សា ៦៥នាក់ ហើយទីតាំងដែលត្រូវរៀបចំ ចាក់វ៉ាក់សាំងមាន ២ទីតាំងគឺមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលខេត្តកោះកុង ហើយការចាក់វ៉ាក់សាំងការពារកូវិដ១៩ នេះមន្ត្រីជំនាញសុខាភិបាលចាប់ផ្តើម ចាក់ក្រោយពីសិក្ខាសាលាចប់ទាំង ២វគ្គជាស្ថាបពរ ៕

To Top