ព័ត៌មានជាតិ

ជប៉ុនផ្ដល់ថវិកា ជិត៣លានដុល្លារ សម្រាប់លើកកម្ពស់ ការងារ តាមដាន និងព្យាករណ៍ កម្រិតទឹកទន្លេមេគង្គ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា M RC ដើម្បីគាំទ្រដល់ការអនុវត្តផែនការ យុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយទំនួលខុសត្រូវ នៅក្នុងតំបន់ ។ នេះបើយោងសេចក្តីប្រកាស ព័ត៌មាន របស់ MRC។

ថ្លែងក្នុងពិធីចុះហត្ថលេខា ដែលបានប្រារព្ធនៅទីស្នាក់ការកណ្តាល នៃលេខាធិការដ្ឋាន MRC ក្នុងទីក្រុងវៀងចន្ទ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC បានគូសបញ្ជាក់ថា «ថវិកាជំនួយថ្មីនេះ គឺផ្តល់ចំកន្លែងស្នូល នៃបញ្ហាដែលតំបន់យើងជួបប្រទះ ហើយក៏រំពឹងថា នឹងត្រូវប្រឈមនាពេល អនាគត»។

ជំនួយនេះ គឺសម្រាប់រយៈពេល ៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០២៤។ គេរំពឹងថា ថវិកានេះ នឹងជួយបង្កើនស មត្ថភាពតាមដាន និងវាយតម្លៃបរិស្ថានទន្លេ និងសម្របទៅនឹងការប្រែប្រួលជាទូទៅរបស់ MRC និងប្រទេសជាសមាជិ ករបស់ខ្លួន រួមមាន ៖ ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

សកម្មភាពសំខាន់ៗ ដែលគាំទ្រក្រោមជំនួយនេះ រួមមាន ៖ ការធ្វើឲ្យប្រសើរឡើងនូវបណ្តាញតាមដានទន្លេ និងសមត្ថ ភាពព្យាករណ៍ ក៏ដូចជា ការបង្កើតនូវស្ថានីយតាមដានថ្មីៗ តាមដងទន្លេមេគង្គ។ ថវិកានេះ ក៏នឹងត្រូវប្រើប្រាស់ ដើម្បីធ្វើ ឲ្យព័ត៌មានសាធារណៈស្តីពីទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដោយធានាថា សហគមន៍ក្នុងស្រុក និងរដ្ឋាភិបាល ទទួលបានព័ត៌មានទាន់ពេលវេលា ដើម្បីអនុវត្តយន្តការកាត់បន្ថយ ផលប៉ះពាល់នានាឲ្យបានសមស្រប។

ជំនួយថ្មីនេះ គឺជាជំនួយបន្ថែមលើថវិកា ៣.៩ លានដុល្លារដែលជប៉ុនបានផ្តល់ដល់ MRC កាលពីឆ្នាំ មុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់ MRC ជប៉ុនបានផ្តល់ជាថវិកាជំនួយជាង ២១ លានដុល្លារដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំង ស្ងួត ប្រព័ន្ធធារាសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសឡាវ លោក កៃហ្សូ តាកេវាកា (Keizo Takewaka) បានរំពឹងថា ថវិកាបន្ថែមនេះ នឹងជួយបង្កើនសមត្ថភាពរបស់MRC ក្នុងការផ្តល់ឲ្យសាធារណជន និងប្រទេសជាសមាជិករបស់ខ្លួន នូវសេវាកម្មតាមដាន និងព្យាករណ៍ទឹកទន្លេឱ្យបានកាន់តែសុក្រិត និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

សូមបញ្ជាក់ថា ទន្លេមេគង្គបានផ្តល់របរចិញ្ចឹមជីវិត សន្តិសុខស្បៀង និងសេវាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរ បែប ដល់ប្រជាជនប្រមាណ ៧០លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គក្រោម។ បញ្ហាលំហូរទឹកទាបនៅដងទន្លេ មេគង្គក្រោម កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ បានធ្វើឲ្យបណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមទាំងអស់ រងផលប៉ះ ពាល់ជាច្រើន ដែលក្នុងនោះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានរំខាន ។

លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះ ស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គ នៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិត គួរឲ្យបារម្ភដោយសារផ្នែកខ្លះ ប្រែទៅជាពណ៌បៃតងខៀវ៕

To Top