ព័ត៌មានជាតិ

កងពលតូច ដឹកជញ្ជូនលេខ៩៩ ថ្កោលទោស និង ចាត់ទុកទង្វើ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ បង យុទ្ធ មានចេតនាទុច្ចរិត

ភ្នំពេញ :កងពលតូចដឹកជញ្ជូន លេខ៩៩ សូមជូនដំណឹង ដល់សាធារណជនថា គណនីហ្វេសប៊ុក ដែលមានឈ្មោះថា “បង យុទ្ធ” បានបន្តយករូប ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ ដាក់ក្នុង Profile ហ្វេសប៊ុក របស់ខ្លួន ក្នុងចេតនាទុច្ចរិត ចែករំលែក នឹង ផ្សព្វផ្សាយព័ត៍មានមិនពិត ញុះញង់មហាជនឲ្យយល់ច្រលំ ព្រមទាំងធ្វើសកម្មភាព បង្កចលាចលក្នុងបណ្ដាញសង្គម ហ្វេសប៊ុក លាបពណ៍ផ្ទៃក្នុងកងទព័ បំបែកបំបាក់ស្មារតីកងទ័ព នឹងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ហើយជាថ្មីម្តងទៀត បានបង្ហោះបំភ្លើសការពិតពីរឿងចាក់វ៉ាក់សាំងកូវីដ១៩ ថាបានបណ្តាឲ្យឧត្តមសេនីយ៍ ក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំង។

កងពលតូចដឹកជញ្ជូនលេខ៩៩ ចាត់ទុកទង្វើរបស់ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ បង យុទ្ធ នេះមានចេតនាទុច្ចរិត យករូបឧត្តមសេនីយ៍ទោ មេបញ្ជាការ ប្រើប្រាស់ក្នុងគោលបំណងមិនល្អ ។ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់នៃកងពលតូច ដឹកជញ្ជូនលេខ ៩៩ ។

សូមថ្កោលទោសចំពោះទង្វើរនេះ យើងខ្ញុំដែលជាកងទ័ព នៅតែប្រកាសជំហ យ៉ាងម៉ឺងមាត់ និងបានប្ដេជ្ញា ចិត្តរួចជាស្រេច ការពារជាតិ សាសនា រដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ ៕

To Top