ព័ត៌មានជាតិ

កម្មករជាង៧០០នាក់​ ប៉ះពាល់ជាមួយស្រ្តី ផ្ទុកកូវីដ១៩ គឺលទ្ធផល អវិជ្ជមានទាំងអស់

ភ្នំពេញ ៖ ក្រុមកម្មករចំនួន៧១៦នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨ឆ្នាំ ដែលបម្រើការងាររោងចក្រ Y.W ជិតផ្សារព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានវិជ្ជមានកូវីដ១៩ គឺលទ្ធផល នៃការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់ ។ នេះបើតាមការឲ្យដឹង ពីនាយកដ្ឋានប្រយុទ្ធប្រឆាំង នៃជំងឺឆ្លង CDC នាព្រឹកថ្ងៃ៣ មីនា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៣ មីនា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ក្នុងនោះ នៅភ្នំពេញមាន២២នាក់ ក្រុងព្រះសីហនុ១០នាក់ ខេត្តស្វាយរៀង២នាក់ និងមានជាសះស្បើយ ៤នាក់ ។

គិតមកដល់ព្រឹកថ្ងៃទី៣ មីនានេះ កម្ពុជា បានរកឃើញអ្នកឆ្លងសរុប ចំនួន៨៧៨នាក់ អ្នកជាសះស្បើយចំនួន៤៨២ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៣៩៦ នាក់ ។ ចំពោះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈមានចំនួន ៣៧៤នាក់ ៕

To Top