ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធ ព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងកម្មវិធី ចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបង្កើតកម្មវិធី (Application) ឈ្មោះថា Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រង ព័ត៌មាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ ដែលដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មីនា បានបញ្ជាក់ថា អំឡុងពេលរងចាំការ សម្រេចដាក់ឲ្យប្រើប្រាស់ កម្មវិធី Khmer Vacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្ន លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh៕

To Top