Covid-19

លោក ហ៊ុន ម៉ាណែត: នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ

ភ្នំពេញ: លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ 

លោក ម៉ាណែត បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំ មន្ទីរពេទ្យបម្រុង សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងករណីមាន តំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែង ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។ 

លោកបន្ថែមថា ជាមួយគ្នានេះ “ខ្ញុំសូមអំពាវនាវចំពោះ បងប្អូនទាំងអស់ សូមបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ”។

To Top