ព័ត៌មានជាតិ

ចាប់ពីថ្ងៃ២៤ដល់៣០មីនា តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យមលាយឡំផ្គរ រន្ទះខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់៣០មីនាខាង មុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្សោយហើយផ្គរ រន្ទះផងដែរ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា
ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ ។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ និងមានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ។ចំណែលបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេមានភ្លៀង ផ្គររន្ទះ ខ្សោយ ។

ដោយឡែកតំបន់មាត់សមុទ្រ មាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេនិងមានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ។

អាស្រ័យដូចនេះ ក្រសួងបានឲ្យសូមសាធារណជន ជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២៤ ខែមីនា ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top