ព័ត៌មានជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី ៣០លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ បានកើនឡើលើសពី ៣០លាននាក់ហើយ ។

សកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានរហូតដល់ ៣០.០០១.២៤៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុបចំនួន ៥៤៥.០៥៣នាក់ គិតត្រឹមម៉ោង ៦និង២៧នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង២៧នាទីម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា មានអ្នកឆ្លងជំងឺខ្ពស់ជាងគេនៅក្នុងតារាងបញ្ជី ដែលមានអ្នកឆ្លងជំងឺចំនួន៣.៦៤៧.៧៣៥នាក់ ។ រដ្ឋតិចសាស់ ត្រូវបានគេបញ្ជាក់ថា ជារដ្ឋជាប់លំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺចំនួន ២.៧៦៥.៦៣៥នាក់ បន្ទាប់មកមានរដ្ឋ ផ្លរីដា មានអ្នកឆ្លងជំងឺចំនួន ២.០២១.៦៥៦នាក់ ហើយក្រុងញ៉ូវយ៉ក មានអ្នកឆ្លងជំងឺចំនួន ១.៨១៤.៦៦២នាក់ និងរដ្ឋ Illinois មានអ្នកឆ្លងជំងឺលើសពី ១,២លាននាក់ ។

រដ្ឋផ្សេងៗទៀត មានករណីឆ្លងជំងឺជាង ៨០០.០០០នាក់ ក្នុងនោះបូករួមទាំងរដ្ឋ Georgia, Ohio, Pennsylvania, North Carolina, New Jersey, Arizona និង Tennessee ។ សកលវិទ្យាល័យបានបញ្ជាក់ដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top