រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការ អនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ថ្នាប់ និងរបៀបរៀបរយ និងវិធានការ បង្ការទប់ស្កាត់ រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស.២០២១ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ និងស្របពេលដែល “ព្រឹត្ថិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មិនទាន់មានភាព ធូរស្រាលនៅឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់បងប្អូន ប្រជាពលរដ្ឋ យុវជន-យុវនារី កម្មករ-កម្មការិនី និងសាធារណជនទាំងអស់ ត្រូវចូលរួម អនុវត្តវិធានការ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដូចខាងក្រោម៖



