ភ្នំពេញ ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យចាត់វិធានការ ក្តៅរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ ដាច់ខាត ។
ជាការជំរាបជូន សាធារណជនផងដែរថា ចំពោះអ្នកលួចចល័តទី ដោយមិនគោរពវិធានការ រដ្ឋបាលនិងត្រូវប្រឈម នឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។
អ្នកដែលលួចរត់ចូលមកខេត្ត និងបានរកឃើញវិជ្ជមានកូវីដ-១៩រួមមាន៖
១.ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលើកទី១) គាត់មកពីរាជធានីភ្នំពេញ។
២.ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា(យកលើកទី១) គាត់មកពីភ្នំពេញ។
៣.ឈ្មោះ ឆែម ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលើកទី១) គាត់មកពីភ្នំពេញ។
៤.ឈ្មោះ ហ៊ាង ភី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា(យកលើកទី១) គាត់មកពីភ្នំពេញ។