ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ មេសានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩១ នាក់ទៀតក្នុងនោះករណីឆ្លងសហគមន៍ ២៩០ នាក់និងអ្នកដំណើរពីបរទេស ០១ នាក់ចំណែកអ្នកជាសះស្បើយ ២៣នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៧៧១ នាក់,អ្នកជាសះស្បើយ ២៤១៦ នាក់,អ្នកកំពុងព្យាបាល ៣៣១១ នាក់និងអ្នកស្លាប់៣៩ នាក់៕





