ព័ត៌មានជាតិ

មេដឹកនាំខ្មែរក្រហម​ យកលេស៣យ៉ាង ជម្លៀសប្រជាជន ពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ភ្នំពេញ៖ មុនចូលដល់វិភាគរឿងខ្មែរក្រហម សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោក តាន់ វុទ្ធា អ្នកវិភាគ សម័យថ្មីបាន បង្ហាញរូបថតមួយសន្លឹក របស់មេដឹកនាំខ្មែរក្រហម។ ក្នុងរូបភាពនោះ គឺកិច្ចប្រជុំរដ្ឋសភា របស់ពួកដឹកនាំខ្មែរក្រហម ដែលមាន នួន ជា ជាប្រធានរដ្ឋសភា។ លោកថា សម័យនោះ គឺសភាខ្មែរក្រហម គេប្រជុំអីចឹង ។

អ្នកវិភាគរូបនេះលើកឡើងថា មេដឹកនាំខ្មែរក្រហមបាន យកលេសបីយ៉ាង ដើម្បីជម្លៀសប្រជាជន ពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

៣ចំណុចនោះរួមមាន៖
១. បារម្ភខ្លាចទាហានក្មេងៗ របស់ខ្មែរក្រហម ឈ្លក់នឹងបនល្បែង ស្រីស្រា របស់របបសាធារណៈខ្មែរ។

២. បារម្ភពី CIA អាមេរិក ដោយសារក្រោយមកពួកគេ ចាប់បានឯកសារសម្ងាត់ របស់ លោក ទ្បុង បូរ៉េត និងទ្រង់ ស៉ីសុវត្ថិ សិរិមតៈ ដែលនាំទៅដល់ការ រកឃើញរូងធំមួយ សង់ដោយក្រុមឧត្តមសេនីយ៍ លន់ ណល់ នៅក្បែរវិមានរដ្ឋចំការមន មានបង្កប់អាវុធគ្រប់ធុន ជាង២ម៉ឺនដើម និងគ្រាប់រំសេវរាប់តោន។

៣. បារម្ភពីការបង្កប់ទាហានសាធារណៈខ្មែរ នៅគ្រប់ច្រកល្ហកទាំងអស់ ព្រោះក្រោយកាន់កាប់ ទីក្រុងភ្នំពេញ បានជាច្រើនខែ ពួកគេចាប់បាន ទាហានឧត្តមសេនីយ៍ លន់ ណល់ លាក់ខ្លួន ក្នុងលូជាច្រើន រយនាក់ បំពាក់ដោយអាវុធ និងស្បៀងគ្រប់គ្រាន់។

ពួកទ័ពព្រៃយួនខាងជើង និងពួកកុម្មុយនិស្ត ប៉ាថេត ទ្បាវ (Pathetic Lao) ដែលវ៉ាយកាន់កាប់ទី Saigon និង ទីក្រុងវាងច័ន្ទ (Vientiane) មិនបានជម្លៀស ប្រជាជនចេញពីទីក្រុងទាំងពីរនេះ ដូចពួកខ្មែរក្រហម ទេ, ម្តេចក៏ពួកគេ ត្រួតត្រាសភាពការណបាន? ៕

To Top