ព័ត៌មានជាតិ

អ្នកមានការ ចាំបាច់បំផុត ក្នុងការធ្វើដំណើរ អាចស្នើសុំ តាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាត ធ្វើដំណើរ” ក្នុងគោលបំណង ផ្តល់សិទ្ធិក្នុងការធ្វើដំណើរ ជូនដល់អ្នកដែលមានភារកិច្ច ចំបាច់បំផុត ដូចចែងក្នុងករណីលើកលែង នៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការ ក្នុងអំឡុងពេលបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីលើកលេង ដែលមានបំណងស្នើសុំ លិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំ តាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។

សូមជ្រើសរើសមូលដ្ឋានខណ្ឌ ដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖ រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall
១. រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon
២. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh
៣. រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara
៤. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork
៥. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour
៦. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey
៧. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo
៨. រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok
៩. រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey
១០. រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva
១១. រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov
១២. រដ្ឋបាលខណ្ឌច្បារអំពៅ https://t.me/ppchbarompov
១៣. ខណ្ឌបឹងកេងកង https://t.me/ppbkk1
១៤. ខណ្ឌកំបូល https://t.me/ppkamboul

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top