ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណ ចំពោះ អង្គការសប្បុរសធម៌កម្ពុជា អន្តរជាតិ និងក្រុមហ៊ុន ស៊ី ឡាយថ៍

ភ្នំពេញៈ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ៥តោន ពី អង្គការសប្បុរសធម៌កម្ពុជា អន្តរជាតិ និង ភេសជ្ជៈ Beauti Drink ចំនួន ១៥០កេស ពីក្រុមហ៊ុនស៊ីឡាយថ៍ ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ អង្ករ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top