Covid-19

រដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់ម៉ាស និងបរិក្ខាមួយចំនួន ជូនរដ្ឋបាលរាជធានី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ចាត់តំណាង លោកញឹម ខេមរ៉ា រដ្ឋលេខាធិការ នាំយកម៉ាស ជាង២០ម៉ឺនម៉ាស និងបរិក្ខាមួយចំនួនទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ។

ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងអំណរគុណ ចំពោះ លោក ប្រាក់ សុខុន ដែលបានឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០ម៉ាស់ ,ម៉ាស់ Surgical ចំនួន ១០០,០០០ម៉ាស់ , PPE NAM VIET ចំនួន២៥០ឈុត ,PPE Jiangxi ចំនួន ២៥០ឈុត និង ស្រោមដៃ ចំនួន ៥ប្រអប់ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។

សកម្មភាពនេះ សម្តែងអោយឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះ ជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែល ប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ់-១៩៕

To Top