ព័ត៌មានជាតិ

ខេត្តពោធិសាត់ បន្តរកឃើញករណី វិជ្ជមានCovid-19 ចំនួន ០៥ នាក់ស្រី ០៣ នាក់បន្ថែមទៀត!

ពោធិសាត់ ៖ មន្ទីរសុខាភិបាល ខេត្តពោធិសាត់ នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ បានចេញសេចក្តី ជូនដំណឹង ស្តីពីការរកឃើញករណីវិជ្ជមានជម្ងឺ Covid-19ចំនួន ០៥ នាក់ស្រី ០៣ នាក់បន្ថែមទៀត (មកពីរាជធានីភ្នំពេញចំនួន ០៤ នាក់ និង មកពីខេត្តកំពង់ឆ្នាំង ចំនួន ០១ នាក់)។

គួរបញ្ជាក់ថា ខេត្តពោធិសាត់គិតមកដល់ត្រឹមថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១នេះគឺមានករណីវិជ្ជមានCovid-19សរុបចំនួន ៦៧ នាក់ស្រី ៣៤ នាក់ក្នុងនោះគឺះ
-ជាសះស្បើយចំនួន ០៦ នាក់ស្រី ០៣ នាក់។
-មរណះភាពចំនួន ០២ នាក់ស្រី ០១ នាក់។
-កំពុងសម្រាកព្យាបាលចំនួន ៥៩ នាក់ស្រី ៣០ នាក់៕

To Top