ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ភូមិសាស្ដ្រតំបន់លឿនទុំ មកជាតំបន់លឿង វិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ដ្រ តំបន់លឿនទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ មកជាតំបន់លឿងវិញក្រោយការឆ្លងរីករាលដាល ជំងឺកូវីដ១៩ កម្រេីកឡេីងវិញបន្តិច។

យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «ត្រូវបានកំណត់ភូមិសាស្ដ្រ តំបន់លឿងទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩ ឧសភា របសរដ្ឋបាលធានីភ្នំពេញ ស្ដីពី ការដាក់ចេញវិធានការរដ្ឋបាលបន្ដ សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មកជា តំបន់លឿង បន្ទាប់ពីបានអនុវត្តវិធានការនានា និងពិនិត្យលើស្ថានភាពជាក់ស្ដែង»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top