ព័ត៌មានជាតិ

Nham24 នាំយកស្បៀងអាហារ ជាច្រើនមុខ​ ជូនរដ្ឋបាលរាជធានី ដើម្បីជួយពលរដ្ឋ រងផលប៉ះពាល់ ធ្ងន់ធ្ងរពីកូវីដ-១៩

ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ហ្គោ២៤ ខេមបូឌា ឯ.ក (សេវាកម្មដឹកជញ្ជូន Nham24) យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភ ជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះរង និងមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈនៅឡើយ។

ក្នុងពិធីប្រគល់នឹងទទួល ដែលធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ្គោ២៤ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ (ចំណុះ៥០០មីលីលីត្រ) ចំនួន២០០កេស មីជាតិ ចំនួន ១៦០កេសតូច ទឹកស៊ីស៊ីវចំនួន ៥០កេស ទឹកត្រីចំនួន ៥០កេស ។

ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញពីការគិតគូ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈប្រទេសជាតិ កំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាត មេរោគកូវីដ-១៩ (Covid-19) ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top