ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋ ទូតសិង្ហបុរី ប្រចាំកម្ពុជា បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំង ជំរុញឱ្យមានការវិនិយោគ និងចែករំលែ កបទពិសោធន៍អំពីធុរកិច្ចថ្មីឌីជីថល នៅសិង្ហបុរី ជាមួយកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត នាពេលថ្មីៗនេះ លោកស្រី Teo Lay Cheng ចង់សិក្សាស្វែងយល់បន្ថែម នូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ជាការឆ្លើយតប លោក ជា វ៉ាន់ដេត បានអបអរសាទរចំពោះវត្តមានរបស់ លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា។
លើសពីនេះ លោក ក៏បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួង ក្នុងការត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។
នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រី កនូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំង ជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍ អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជា ផងដែរ៕