ព័ត៌មានជាតិ

ហានិភ័យ! អាជ្ញាធរខេត្តស្វាយរៀង បន្តរកឃើញផ្សារ មន្ទីរពេទ្យរដ្ឋនិងឯកជន ជាបន្តបន្ទាប់ពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះមានករណីឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដារោងចក្រ នៅក្នុងខេត្តស្វាយរៀង គេសង្កេតឃើញថា អាជ្ញាធរខេត្ត ក៏បានបន្តរកឃើញ ផ្សារ និងមន្ទីពេទ្យរដ្ឋ-ឯកជន ជាបន្តបន្ទាប់ ដែលមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ ផងដែរ ។

ជាក់ស្ដែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បើតាមរដ្ឋបាល ខេត្តស្វាយរៀង បានឱ្យដឹងថា ផ្សារចំនួន១ និងមន្ទីរពេទ្យរដ្ឋ-ឯកជនចំនួន៤ ដែលមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ ។

ផ្សារ និងមន្ទីរពេទ្យរដ្ឋ-ឯកជន ទាំងនោះរួមមាន៖

១/ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

  • ឈ្មោះ ញឹម ឡា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិក មណ្ឌលសុខភាពត្នោត រស់នៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍
    ?មណ្ឌលសុខភាពត្នោត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

៣/គិតចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

  • ឈ្មោះ គឹម ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា មុខរបរកម្មកររោងចក្រA and J
  • ឈ្មោះ អ៊ិន សារ៉ែន ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ មុខរបរកម្មកររោងចក្រ NISSEY
    ?បន្ទប់ពិគ្រោះជំងឺ វេជ្ជបណ្ឌិត សៅ សាខែម (ពេទ្យថ្ម.ស) ពិនិត្យព្យាបាលជំងឺទូទៅ កុមារ មនុស្សចាស់ និងជំងឺភ្នែក គិតចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

២/គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

  • ឈ្មោះ ស្វាយ ចាន់នី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ មុខរបរកម្មកររោងចក្រជីហ្វា
    ?មណ្ឌលសុខភាពចំឡង ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

៤/គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

  • ឈ្មោះ ខឹម យ៉ុង ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរអ្នកលក់ងៀត រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
  • ឈ្មោះ វ័រ កក្កដា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកលក់ងៀត រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
    ?ផសារវាលយន្ត តូបលក់ត្រីងៀត ប្រហុក ផ្អក ខាងក្រោយផ្សារខាងលិច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
    ?ឱសថស្ថានសំអុលហ្វាម៉ា ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

អាជ្ញាធរខេត្តស្វាយរៀង សូមអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយនិងបុគ្គល និងទីតាំងខាងលើ តាមដានសុខភាព អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាក នៅប៉ុស្ដិ៍យកសំណាក ដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

To Top