Covid-19

ខេត្តពោធិសាត់ បន្តរកឃើញអ្នកវិជ្ជមាន ជម្ងឺកូវីដ-19ថ្មីចំនួន ២ នាក់បន្ថែមទៀត!

ពោធិសាត់ :មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅយប់ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-19ថ្មីចំនួន ២ នាក់ប្រុស បន្ថែមទៀត ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ១ នាក់ និង អ្នកប៉ះពាល់អ្នកវិជ្ជមានជម្ងឺកូវីដ-19ចំនួន ១ នាក់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់មានអ្នកវិជ្ជមានជម្ងឺកូវីដ-19សរុបចំនួន ១១៧ នាក់ស្រី ៥៦ នាក់គឺះ
-ជាសះស្បើយចំនួន ៦២ នាក់ស្រី ៣២ នាក់។
-ស្លាបម្នាក់ស្រី។
-កំពុងសម្រាកព្យាបាលចំនួន ៥៤ នាក់ស្រី ២៣ នាក់៕

To Top
×