ភ្នំពេញ៖ រដ្ឋបាលខេត្ត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចកំណត់តំបន់ក្រហម នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម តំបន់លឿងទុំ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និងតំបន់លឿង នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។
សេចក្តីសម្រេចនេះ មានចែងពីការហាមឃាត់ និងករណីលើកលែង ព្រមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ឬការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសមិនអនុវត្ត។ ខ្លឹមសារសង្ខេប ដើម្បីងាយស្រួល ក្នុងការចូលរួមអនុវត្ត រដ្ឋបាលខេត្តជូនដំណឹង នាពេលខាងមុខ ។











