ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៥នាក់(១៧នាក់មកពីថៃ) និងជាសះស្បើយ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕



