ព័ត៌មានជាតិ

ប៉ូលីសចូលនិវត្ត របស់ថៃម្នាក់ស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZenica បាន ៥ថ្ងៃ (Video)

បរទេស៖ ប៉ូលីសបាននិយាយថា មន្រ្តីប៉ូលីសចូលនិវត្តន៍អាយុ ៧៣ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ពោលគឺរយៈពេល ៥ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZenica ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅម៉ោងប្រហែល ៣រសៀលមន្ត្រីចូលនិវត្តន៍រូបនេះ បានដួលនិងសន្លប់បាត់ស្មារតី នៅផ្ទះ ក្រុមអ្នកជួយសង្គ្រោះ Ruam Katanyu Foundation បានមកដល់ភ្លាមៗហើយ ព្យាយាមជួយសង្គ្រោះជីវិតដោយប្រើ CPR ប៉ុន្តែមិនបានជោគជ័យទេ។

ប្រពន្ធជនរងគ្រោះបាននិយាយថា នៅរសៀលថ្ងៃច័ន្ទ ប្តីរបស់គាត់បានត្អូញត្អែរពីការពិបាកដកដង្ហើម និងឈឺក្រពះ ហើយបន្ទាប់មកបាត់បង់ស្មារតី។ គាត់បានទូរស័ព្ទទៅអង្គភាពសង្គ្រោះបន្ទាន់។

ផ្ទាំងពាណិជ្ជកម្ម

អ្នកស្រី Wannaporn ដែលជាប្រពន្ធអ្នកស្លាប់បាននិយាយថា ការស្លាប់របស់ប្តីរបស់គាត់អាចទាក់ទង ទៅនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ប្តីរបស់គាត់មានជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺសរសៃឈាមកក ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top