ព័ត៌មានជាតិ

ប្រទេសជាច្រើន ចាត់ទុកខ្លួនឯងជា ពូជអ្នកចម្បាំង ធ្វើសង្គ្រាម និងចក្រភព តែទីបំផុត បាត់ឈ្មោះពីផែនទី ពិភពលោក

ភ្នំពេញ ៖ លោក ហេង វណ្ណដា ក្នុងនាមជាអ្នកតាមដានព្រឹត្តិការណ៍ជាតិនិងអន្តរជាតិបានលើកឡើងជាលក្ខណៈវិភាគថា កាលពីអតីតកាលដ៏យូរលុងមកហើយ មានប្រទេសជាច្រើនក្នុងពិភពលោកដោយសារតែចាត់ខ្លួនឯងថា ជាពូជអ្នកចម្បាំ ពូជជាអ្នកសង្គ្រាម និងធ្លាប់ធ្វើជាចក្រភព ប៉ុន្តែជាលទ្ធផល ត្រូវបានបាត់ឈ្មោះ ពីផែនទី ពិភពលោក ។

ប្រទេសទាំងនោះ ដូចជា ៖ ចក្រភពអូតូម៉ង់ ចក្រភពពែរ្ស ចក្រភពរ៉ូម….។ល។

លោកបន្តថា ទីបំផុតនៅសល់ទឹកដី១ក្រវ៉ិចតូច និងខ្សោយឥទ្ធិពល ដូចជា ៖ ម៉ុងហ្គោល ភូមា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត(សសសស)…។ល។

ផ្ទាំងពាណិជ្ជកម្ម

លោក ហេង វណ្ណដា ឲ្យដឹងទៀតថា ប្រទេសកម្ពុជាក្នុងសម័យដើម ក៏ចាត់ទុកថា ខ្លួនឯងជាពូជអ្នកចម្បាំងដែរ។ ច្បាំងនោះច្បាំង។ ច្បាំងពូជសាសន៍ឯង ច្បាំងជាមួយអ្នកជិតខាង ចាប់តាំងពីព្រះបាទហ៊ុន ទៀន បង្កើតរដ្ឋមកនាឆ្នាំ៥០។ ច្បាំងអើយច្បាំង ច្បាំងមហាសែនច្បាំង ។

លោកបានលើកជាសំណួរថា សូមសាកល្បងគិតលមើល តើច្បាំងគ្នារបៀបម៉េចបានជាលែងដឹងថា ខ្លួនឯងមានប្រាសាទអង្គរវត្ត?៕

To Top
×