ព័ត៌មានជាតិ

មើលគេ មើលយើង ទើបច្បាំង មិនងាយចាញ់

ភ្នំពេញ ៖ “មើលគេមើលយើង ទើបច្បាំងមិនងាយចាញ់” នេះគឺជាការដកស្រង់ របស់លោក ហេង វណ្ណដា អ្នកតាមដានភូមិសាស្រ្ត នយោបាយ ទាំងក្នុង និងក្រៅប្រទេស ចេញពីទ្រឹស្តី អ្នកប្រាជ្ញសង្គ្រាម ស៊ុនស៊ឺ ។ លោកថា ទ្រឹស្តី “មើលគេមើលយើង ទើបច្បាំងមិនងាយចាញ់” នៅតែមានប្រជាប្រិយ៍ រហូតមកដល់សម័យ បច្ចុប្បន្ននេះដដែល ។

ជាមួយគ្នានេះ លោកក៏បានលើកឧទារណ៍ខ្មែរក្រហម មកនិយាយថា “ពួកខ្មែរក្រហមគិតថា បើសិនវៀតណាម ដកទ័ពចេញពីកម្ពុជា ពួកគេនឹងវាយ យកក្រុងភ្នំពេញយ៉ាងរហ័ស ។ ដោយមើលតែខ្លួនឯង មិនមើលខ្មែរម្ខាងទៀត និងអ្នកដឹកនាំគេជា អ្នកណា ហេតុនេះ ចាប់តាំងពីវៀតណាមដកទ័ព រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព ពួកខ្មែរក្រហម នៅតែវាយយកភ្នំពេញ មិនបានដដែល” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបនុ្តថា មុនពេលកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីសថ្ងៃ២៣តុលា ១៩៩១ ខ្មែរក្រហមដែលសង្ឃឹមយុទ្ធសាស្ត្រច្រែះស៊ីដែកខ្លាំង តែពួកគេនៅតែមើល មិនឃើញទាល់តែសោះថា គេមានយុទ្ធសាស្ត្រឌីហ្វីតខ្លាំងជាងខ្លួនឡើយ ។

លោកហេង វណ្ណដាឲ្យដឹងទៀតថា ខ្មែរក្រហមនៅតែចាត់ទុកខ្លួនឯងថា ខ្លួនជាជនខ្លាំងនៅកម្ពុជា តែនៅតែមើលមិនឃើញ ម្ខាងទៀត មានជនខ្លាំងជាងខ្លួនឡើយ ។ លទ្ធផលចុងក្រោយ ខ្មែរក្រហមរលាយ ខ្ទេចគ្មានសល់៕

To Top