ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់ថ្មី ក្នុងនោះស្រុកស្ទឹងត្រង់៤នាក់ ស្រុកកងមាស៤នាក់ ស្រុកកោះសូទិន១នាក់ ស្រុកចំការលើ៤នាក់ ក្រុងកំពង់ចាម៦នាក់ ស្រុកបាធយ២នាក់ ស្រុកជើងព្រៃ៧នាក់ ស្រុកព្រៃឈរ២នាក់ និងមកពីខេត្តកំពង់ធំ១នាក់ និងមានករណីជាសះស្បើយចំនួន ៣៨នាក់ផងដែរ។


