Covid-19

ស្ត្រីឆ្លងកូវីដ១៩ ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ខេត្តស្វាយរៀង ជួយសម្រាលកូន បានដោយជោគជ័យ

ស្វាយរៀង ៖ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានជួយសម្រាលកូន ដល់ស្ត្រីឆ្លងជំងឺ កូវីដ១៩ម្នាក់ ដោយជោគជ័យ។

ប្រភពពីមន្រ្តីពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា ស្រ្ដីជាជនជាតិខ្មែរ ដែលវិជ្ជមានកូវីដ-១៩ អាស័យដ្ឋាននៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង  សម្រាលបានកូនប្រុសម្នាក់ ទំងន់ ៣ គីឡូក្រាម នៅវេលាម៉ោង ៩និង៥០នាទី។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៩៧៨នាក់ ស្រី ១១៣៧ ករណីជាសះស្បើយចំនួន ១២៧៧ នាក់ ស្រី ៧៣៦ នាក់ ករណីកំពុងសម្រាកព្យាបាល ចំនួន៦៨៣ នាក់ស្រី ៣៩២ នាក់នឹងករណីស្លាប់ មានចំនួន ១៨នាក់ស្រី ១០ នាក់ នេះបើគិតត្រឹមថ្ងៃទី ២៦ខែមិថុនាឆ្នាំ ២០២១ម្សិលមិញនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top