ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-21-1024x566.jpg)
គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះ គឺ KH0386។
បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-17-1024x562.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-16-1024x566.jpg)
សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទ បានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-26-55-1024x563.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-26-54-1024x558.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-26-58-1024x563.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-26-56.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-00-1024x566.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-16-1-1024x566.jpg)
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-15_20-27-27-1024x562.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)