Covid-19

កូវីដ១៩​​​​​៖ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងថ្មី ៦៧នាក់ ជាសះស្បើយ១៩០នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ​១២នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១០នាក់
៣-ស្រុកកំចាយមារ ចំនួន ​១០នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន​ ៨នាក់
៥- ស្រុកមេសាង ចំនួន​ ៧នាក់
៦- ស្រុកពាមជរ ចំនួន ៤នាក់
៧- ស្រុកពាមរក៍ ចំនួន ៣នាក់
៨- ស្រុកបាភ្នំ ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១២-មកពីខេត្តកណ្ដាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.២៣៦នាក់ និងកំពុងសម្រាកព្យាបាល១.២១៣នាក់ ស្លាប់៥៨នាក់៕

To Top