ព័ត៌មានជាតិ

រោងចក្រកាត់ដេរ ២កន្លែងទៀត នឹងលេចរូបរាងឆាប់ៗនៅលើទឹកដី ខេត្ត កណ្តាល និងកំពង់ឆ្នាំង

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដែលនឹងបង្កើតរោងចក្រ ២កន្លែង នៅលើទឹកដីខេត្តកណ្ដាល និងកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណ ១២,៥លានដុល្លារ ជាពិសេសអាចបង្កើន ឱកាសការងារ ជូនពលរដ្ឋជិត ២ពាន់នាក់ផងដែរ ។

ក្រុមហ៊ុនទាំង ២នោះមានដូចខាងក្រោម៖

១- GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

២- SORTICS ALLIANCE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៦កន្លែង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top