ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២១០នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៩នាក់ និងស្លាប់៣នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៣៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០២៩នាក់ និងកំពុងសម្រាកព្យាបាល១.៣០៤នាក់ ស្លាប់៤៣នាក់៕










