ព័ត៌មានជាតិ

បាត់ខ្លួនបុរសម្នាក់ ពេលចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះ

ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹងថា មានករណីបុរសម្នាក់ បានបាត់ខ្លួន ពេលចុះងូតទឹកសមុទ្រ នៅឆ្នេរអូរត្រេះ នៅវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការនៃការស្វែងនេះ។

សូមរំលឹកថា នៅវេលាម៉ោង៤កន្លះរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវទេសចរជនជាតិខ្មែរ មកពីរាជធានីភ្នំពេញ លេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។

ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

ក្នុងប្រតិបត្តិការនៃការស្វែងរកនេះដែរ ក៏មានការចូលរួមពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកបុរសជនរងគ្រោះខាងលើនេះផងដែរ។

To Top