ព័ត៌មានជាតិ

គណៈបញ្ជាការ​ ឯកភាពរាជធានីភ្នំពេញ ដៃម្ខាងទប់ស្កាត់កូវីដ១៩ និងដៃម្ខាងទៀតរៀបចំ សណ្ដាប់ធ្នាប់ សាធារណៈ

ភ្នំពេញ ៖ បើទោះបីជាប់មមាញឹកខ្លាំង នៅក្នុងកិច្ចការការងារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសជំងឺបម្លែងថ្មីប្រភេទ ដែលតា ក៏ពិតមែន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តសកម្មភាព រៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំ ដើម្បីធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ មានរបៀបរៀបរយល្អ មានបរិស្ថានល្អ ដើម្បីអោយរាជធានីមួយ សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដៃម្ខាងទប់ស្កាត់ការ រីករាលដាលជំងឺកូវី
-១៩ និងដៃ​ម្ខាងទៀត ធ្វើសកម្មភាពការរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ ។

តួរយ៉ាង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី៩ ខែសីហានេះ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចាប់ផ្ដើមចេញពីគល់ស្ពាន អាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតទៅដល់មហាស្របចេនឡា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌគោក ប្រធានការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ។

លោក មាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ ត្រូវធ្វើឡើងជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្ត នៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងមានបរិស្ថាន ។

លោកក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាម បណ្ដោយផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយចំនួន បានយល់ដឹងនិងបានចូលរួម ជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួន នៅតែរំលោភបំពានធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវអោយយើង ចុះណែនាំពួកគាត់បន្ថែម។

ក្នុងប្រតិបត្តិការ នៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាព រាជធានី ក៏បានធ្វើការណែនាំ ដល់បងប្អូនអាជីវករ ដែលជាអ្នកលក់បន្លែផ្លែឈើ នៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ទាំងអស់ត្រូវលក់ដូរ អោយមានសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំ ពោលគឺនៅតែលក់លើចំណីផ្លូវទៀត នៅព្រឹកថ្ងៃស្អែកទី១០ខែសីហានេះ អាជ្ញាធរនឹងចុះអនុវត្តម្ដងទៀត ជាមួយនិងការប្រើវិធានការច្បាប់ ដោយមិនលើកលែងនោះទេ៕

To Top