ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៨២នាក់ និងស្លាប់ ១២ នាក់។
ក្នុងនោះ ៤១១នាក់ ជាករណីឆ្លងសហគមន៍ និងអ្នកដំណើរពីបរទេស១៨៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៤.៨៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៩.៦៥៤នាក់ និងស្លាប់១.៦៦៦នាក់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

