ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ – ១៩ដូស ជំរុញដល់ទៅអតីតយុទ្ធជន និងកងកម្លាំង នគរបាលខេត្ត

ស្វាយរៀង ៖ លោក ម៉ែន វិបុលអភិបាល ខេត្តស្វាយរៀង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមក្នុង ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ អាស្ត្រា ហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់ សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំង នៃស្នងការនគរបាលខេត្ត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំអគារ ឃ សាលាខេត្ត ។

លោក អភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាព របស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំ ចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រ ក្នុងការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួន នៅខេត្តស្វាយរៀងរៀងយើង ។

លោកបន្តថា បើតាមការបញ្ជាក់ របស់លោកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសារប្រយោជន៍ នៃ វ៉ាក់សាំងដូស ទី៣ រួមមាន៖

១. ធ្វើឱ្យអង់ទីគ័រ ប្រឆាំង ជាមួយមេរោគ ឡើងខ្ពស់។

២. ជំរុញឱ្យសរីរាង្គ កាន់តែមាំទាំថែមទៀត។

៣. អាចការពារ និង វាយបក នៅវីរុសកូវីដ១៩ ។

៤.ជួយជំរុញឱ្យខ្លួនរបស់ យើងមានភាព សាំនឹងមេរោគ ដែលចូលខ្លួនយើង កុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ ឬដល់ស្លាប់។

៥. ធ្វើឱ្យក្នុងខ្លួន យើង មាន ប្រព័ន្ធការពារអាច ការពារ មេរោគផ្សេង ៗនៅពេល ដែលអ្នកឆ្លង មេរោគ
លោកក៏បានអំពាវ​ ដល់សមាជិកសមាគម អតីតយុទ្ធជនទូទាំងអស់ ក្រោយទទួល បានការចាក់សាំង ការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×