ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើ ទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។
ថ្មីៗនេះ ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល បានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់រៀបចំអភិវឌ្ឍ ជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានឆ្លើយតបវិញថា «ត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ»។
រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ចាំចាត់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឲ្យបានជ្រៅដើម្បីរក្សាទឹក ។ ជាពិសេស នោះ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្ដាល ត្រូវបញ្ឈប់ការទទួល និងលើសំណើដីតំបន់នេះមកទៀត ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
