បរទេស៖ យោងតាមការបញ្ជាក់របស់មេបញ្ជាការអ៊ីរ៉ង់ដែលស្ថិតនៅខេត្តភាគខាងលិច Azarbaijan បានបញ្ជាក់ថាកងកម្លាំងរក្សាសន្តិសុខរបស់ ប្រទេសអ៊ីរ៉ង់ បានធ្វើការបំផ្លាញទាំងស្រុងនូវទីតាំងកណ្តាលរបស់ក្រុមប្រឆាំង បដិវត្តដែលមានវត្តមាន នៅក្នុងតំបន៉ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់។
ប្រតិបត្តិការកាលពីពេលថ្មីនេះត្រូវបានធ្វើឡើងនៅ បន្ទាប់ពីសកម្មភាពរបស់ក្រុមប្រឆាំងទនេះនៅក្នុងតំបន់ដែលមានព្រំ ប្រទល់ជាប់ជាមួយនឹងភាគខាងជើងអ៊ីរ៉ាក់នេះ បើយោងតាមការបញ្ជាក់បន្ថែម។
ក្រុមសកម្មប្រយុទ្ធទាំងនេះបានទីតាំងឈរជើង របស់ខ្លួននៅភាគខាងជើងអ៊ីរ៉ាក់នេះ ជាយូរមកហើយគឺជាតំបន់ដែលកៀក ទៅនឹងប្រទេសអ៊ីរ៉ង់ ហើយមុនការប្រយុទ្ធនេះ ខាងភាគីខាងអ៊ីរ៉ង់ក៏បានធ្វើការផ្តល់ព័ត៌មានរួចជាស្រេច ហើយទៅខាងភាគីអជ្ញាធរ
នៃប្រទេសអ៊ីរ៉ាក់។
គួរឲ្យដឹងដែរថា តំបន់ព្រំដែនភាគខាងលិច និងភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ គឺជាតំបន់ជម្លោះរវាងក្រុមសកម្មប្រយុទ្ធឃឺដ និងកម្លាំង បដិវត្តអ៊ីរ៉ង់ជាច្រើន ឆ្នាំកន្លងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី