ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២-៥ តុលា កម្ពុជារងឥទ្ធិពលសម្ពាធទាប ធ្វើឲ្យមានភ្លៀងពីតិចទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ តុលា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរដោយសារ រងឥទ្ធិពលសម្ពាធទាប។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹង កកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេស ឡាវ និងប្រទេសវៀតណាម ។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាច កើនពីតិចទៅប៉័ង្គរ ក្នុងនោះក៏អាចមានផ្នែក មួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាង ក្រោម និងបណ្តាខេត្តជាប់ នឹងប្រទេសវៀតណាម ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥នឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ៕

To Top