បរទេស៖ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃពុធ បានឈ្នះការបោះឆ្នោតដឹកនាំ គណបក្សកាន់អំណាច ហើយគ្រោងនឹងក្លាយជា នាយករដ្ឋមន្រ្តីបន្ទាប់ កំពុងប្រឈមមុខនឹងកិច្ចការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងវាយប្រហារ ដោយជំងឺរាតត្បាត និងធានាសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងហានិភ័យ សន្តិសុខក្នុងតំបន់ដែលកំពុងកើនឡើង។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក គីស៊ីដា ជំនួសតំណែងនាយករដ្ឋមន្រ្តីលោក Yoshihide Suga ដែលបានលាលែងពីតំណែង បន្ទាប់ពីបានកាន់តំណែង បានតែមួយឆ្នាំប៉ុណ្ណោះ ចាប់តាំងពីចូលកាន់តំណែង កាលពីខែកញ្ញាឆ្នាំមុន។ ក្នុងនាមជាមេដឹកនាំថ្មីនៃ គណបក្សប្រជាធិបតេយ្យសេរី លោកគីស៊ីដា ប្រាកដជាត្រូវបានជ្រើសរើស ជានាយករដ្ឋមន្ត្រីបន្ទាប់នៅថ្ងៃច័ន្ទនេះ នៅក្នុងសភាជាកន្លែង ដែលគណបក្សនិង ដៃគូចម្រុះរបស់លោកគ្រប់គ្រងសភា។
លោក គីស៊ីដា បានផ្តួលរដ្ឋមន្រ្តីទទួលបន្ទុក ចាក់វ៉ាក់សាំងដ៏មានប្រជាប្រិយ គឺលោក Taro Kono។ លទ្ធផលបានបង្ហាញថាគីស៊ីដា ទទួលបានការគាំទ្រច្រើនពី ក្រុមជាន់ខ្ពស់ដែលទំនងជា ជ្រើសរើសស្ថិរភាពលើការផ្លាស់ប្តូរ ដែលគាំទ្រដោយលោក Kono ដែលត្រូវបានគេស្គាល់ថា ជាអ្វីដែលមិនគួរឱ្យជឿ ៕
ប្រែសម្រួលៈ ណៃ តុលា