ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បន្តវិធានការ រដ្ឋបាល៧ថ្ងៃ ពីថ្ងៃ៨-១៤តុលា

ភ្នំពេញ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ តុលានេះ បានដាក់ចេញវិធានការដ្ឋបាល  ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ  គិតចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ៕

To Top