ព័ត៌មានជាតិ

ចិនជំរុញឱ្យអាមេរិក បង្ហាញព័ត៌មានលម្អិតជុំវិញ ឧបទ្ទវហេតុនាវាមុជទឹកនុយក្លេអ៊ែរ បុកជាមួយវត្ថុមិនស្គាល់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

បរទេស៖ កាលពីថ្ងៃទី ២ ខែតុលា នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក បានប៉ះទង្គិចជាមួយនឹងវត្ថុមួយ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុជាមួយនាវាមុជទឹក នុយក្លេអ៊ែររបស់អាមេរិក នៅក្នុងដែនទឹកអន្តរជាតិ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក Zhao បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា “ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះ” ។

លោក Zhao Lijian បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលពាក់ព័ន្ធ គួរតែផ្តល់នូវព័ត៌មានលម្អិត ពាក់ព័ន្ធរួមទាំងទីតាំង ជាក់លាក់នៃឧប្បត្តិហេតុ, គោលបំណងនៃការធ្វើដំណើរនេះ និងព័ត៌មានលម្អិតអំពីអ្វីដែល នាវាមុជទឹកបានជួបប្រទះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top