ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងទឹក​ ចុះពិនិត្យការដ្ឋានសាងសង់ អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅកោះព្រាប

ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អមដំណើរ​ និងទទួលស្វាគមន៍ ដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ បានអញ្ជើញចុះពិនិត្យ​ការដ្ឋានសាងសង់ អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ នៅកោះព្រាប ខេត្តព្រះសីហនុ ។

គួរឲ្យដឹងផងដែរថា អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ត្រូវបានរៀបចំ​ពិធីបើកការដ្ឋាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងកំពុងបន្តការសាងសង់ ដែលនឹងបញ្ចប់ជាស្ថាពរ​ ក្នុងពេលឆាប់ៗខាងមុខនេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top